ក្រុមម្ចាស់ផ្ទះ Nottingham Forest បានបង្កើតឱកាសដ៏អស្ចារ្យដើម្បីធ្វើឱ្យក្រុមហង្សក្រហម Liverpool ភ្ញាក់ផ្អើល និងឡើងពីបាតតារាង Premier League នៅទីលាន City Ground ដ៏រំភើបជាមួយនឹងជ័យជម្នះ១ទល់០។ កីឡាករ Taiwo Awoniyi ដែលបានចាកចេញពី Liverpool កាលពីឆ្នាំ២០២១ ដោយមិនបានបង្ហាញខ្លួនក្នុងការប្រកួតប្រជែងនោះបានរកគ្រាប់បាល់ជ័យជម្នះនេះនៅនាទីទី៥៥ បន្ទាប់ពីការប៉ុនប៉ងដំបូងរបស់គាត់បានត្រឡប់មកវិញ។
ក្រុម Liverpool ក៏មានឱកាសល្អជាច្រើនផងដែរក្នុងការប្រកួតខាងលើ ដោយខ្សែការពារ Virgil van Dijk បានខ្ជះខ្ជាយឱកាសល្អពីការតែតបាល់។ ក្រុម Nottingham Forest អាចនឹងទទួលបានជ័យជម្នះដោយទម្រង់លេងល្អកាលពីរាត្រីថ្ងៃទី២២ តុលា ដោយការខិតខំប្រឹងប្រែងរបស់កីឡាករ Morgan Gibbs-White ស៊ុតចំគោលដៅ ប៉ុន្តែត្រូវបានអ្នកចាំទីក្រុម Liverpool កីឡាករ Alisson ជួយសង្គ្រោះបាន។
ការទទួលបាន៣ពិន្ទុនេះ ធ្វើឲ្យក្រុម Nottingham Forest រីករាយនឹងថ្ងៃដ៏ល្អបំផុតរបស់ពួកគេចាប់តាំងពីការវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលនៅរដូវកាលនេះ បន្ទាប់ពីអវត្តមានអស់រយៈពេល២៣ឆ្នាំ។ ក្រុមនេះបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏លំបាកមួយក្នុងរដូវកាលដំបូងរបស់ពួកគេនៅ Premier League ប៉ុន្តែជ័យជម្នះនេះគឺជាថ្ងៃដែលទន្ទឹងរង់ចាំ ខណៈដែលយកឈ្នះលើក្រុមខ្លាំងមួយជាលើកដំបូង ។
ក្រុម Nottingham Forest បានធ្លាក់ទៅបាតតារាងកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងការឈ្នះរបស់ Leicester លើ Leeds គ្រូបង្វឹកលោក Steve Cooper នឹងសង្ឃឹមថានេះគឺជាជ័យជម្នះផ្លាស់ប្តូររដូវកាល។ ទោះបីជាការប្រកួតកន្លងមកហាក់មិនទទួលបានលទ្ធផលល្អក៏ដោយក៏ក្លិបNottingham Forest បានផ្តល់កិច្ចសន្យាថ្មីដល់លោក Cooper រហូតដល់ឆ្នាំ២០២៥ក្នុងខែនេះ។
ខណៈដែលក្លិប Bournemouth, Chelsea, Wolves និង Aston Villa បានបណ្តេញអ្នកចាត់ការចេញនោះ ក្លិប Nottingham Forest បានសម្រេចចិត្តអត់ធ្មត់ ហើយឥឡូវនេះទទួលបាន៤ពិន្ទុពី២ប្រកួតកន្លងមក។
បរាជ័យនេះធ្វើឲ្យក្រុមហង្សក្រហម Liverpool បាត់បង់ឱកាសឡើងទៅប្រជែងតំណែង Top 5 ដោយរក្សាលេខ៧ មាន១៦ពិន្ទុ ខណៈដែលក្រុម Nottingham ឈរចំណាត់ថ្នាក់លេខ១៩ មាន៩ពិន្ទុ ក្នុង១២ប្រកួតកន្លងមក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)