ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសហការគ្នាចុះពិនិត្យសាកសពអាក្រាតកាយក្នុងគល់ជ្រាំងវាលស្រែ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកតាលោសែនជ័យ ដើម្បីធ្វើការពិនិត្យសាកសពអាក្រាតកាយហើយស្អុយ នៅគល់ជ្រាំងវាលស្រែមួយកន្លែង ។

 ហេតុការណ៍សមត្ថកិច្ចសហការចុះពិនិត្យសពអាក្រាតកាយខាងលើ នៅចំណុចស្រែមានទឹក និងគល់ជ្រាំង ស្ថិតនៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 ក្រុមការងារសមត្ថកិច្ចដែលបានចុះផ្ទាល់បានឱ្យថា បន្ទាប់ធ្វើការពិនិត្យ និងស្រាវជ្រាវនៅកន្លែងប្រទះឃើញសពយ៉ាងល្អិតល្អន់រួចរាល់ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ តែម វិត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ ។ សពមានសភាពហើមធុំក្លិនស្អុយ សពអាចស្លាប់យ៉ាងតិច៣យប់៤ថ្ងៃ សព(អាក្រាតកាយ)។

 ប្រភពព័ត៌មានពីក្រុមសមត្ថកិច្ចដដែលបញ្ជាក់ទៀតថា សពគ្មានស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធអី្វទេ សពអាចប្រកាច់ធ្លាក់ទឹកបណ្ដាលឱ្យលង់ថប់ដង្ហើមស្លាប់ ព្រោះជនរងគ្រោះ(សព)សតិមិនប្រក្រតីទេ សពសមត្ថកិច្ចយើងធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយៈ ប៉ឹម ពិន


ចែករំលែក៖