ព័ត៌មានទាន់ហេតុការណ៍៖

Arsenal បានត្រឹមស្មើ Southampton ធ្វើឱ្យហានិភ័យឈរកំពូលតារាងកាន់តែខ្លាំង

ចែករំលែក៖

លោក Mikel Arteta បានពណ៌នាពីការប្រកួតស្មើ 1-1 របស់ Arsenal ជាមួយ Southampton ថាជា “មេរៀន” ខណៈដែលក្រុមកាំភ្លើងធំបានត្រឹម១ពិន្ទុសម្រាប់ការស្មើនៅរដូវកាលនេះនៅឯកីឡដ្ឋាន St Mary’s។កីឡាករ Stuart Armstrong បានបញ្ចប់ការផ្លាស់ប្តូរក្រុមដ៏ល្អរួមចំណែកឲ្យក្រុម Southampton តាមស្មើនៅតង់ទី២។

កីឡាករ Granit Xhaka បានជួយឱ្យក្រុមកាំភ្លើងធំនាំមុខមុនជាមួយនឹងគ្រាប់ទី២របស់គាត់ក្នុងការប្រកួតជាច្រើន ដោយបានស៊ុតបាល់បំប៉ោងសំណាញ់ទីនៅតង់ទី១នាទីទី១១ពីការបញ្ជូនទាបរបស់ Ben White ។

អ្នកចាំទី Gavin Bazunu របស់ក្រុម Southampton បដិសេធការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Gabriel Martinelli ខណៈដែលក្រុមភ្ញៀវបានគំរាមកំហែងបង្កើនជាច្រើនលើកនៅតំបន់ការពាររបស់ក្រុមម្ចាស់ផ្ទះ។ ក្រុមរបស់លោក Ralph Hasenhuttl មានភាពប្រសើរឡើងក្នុងតង់ទី២ ប៉ុន្តែត្រូវការការរារាំងដ៏ល្អឥតខ្ចោះពី Elyounoussi ដើម្បីមិនឲ្យJesus រកគ្រាប់បាល់បញ្ចូលទីបាន។

លោក Arteta បាន​និយាយ​ថា​ “​យើង​បាន​បង្កើត​ឱកាស​ដ៏​ធំ​ដែល​យើង​មិន​បាន​បោះចោល​នោះ​ទេ​។ នៅក្នុង Premier League នៅពេលដែលអ្នកមិនធ្វើបែបនេះ នៅពេលដែលអ្នកស្ថិតនៅលើគេ អ្នកអាចមានហានិភ័យបាន។ ពួកយើងពិតជាល្អក្នុងតង់ទីមួយ ហើយគ្រប់គ្រងការប្រកួតទាំងស្រុង។ នៅតង់ទីពីរ យើងបានឈប់ធ្វើរឿងសាមញ្ញៗ យើងបានផ្ដល់បញ្ហាដល់ខ្លួនយើងជាមួយនឹងចំនួននៃការការពារ។ យើង​បាន​បញ្ចប់​ការ​ប្រកួត​នៅ​លើ​កំពូល​តារាង ហើយ​យើង​បាន​ព្យាយាម​រក​គ្រាប់​បាល់​ទី​ពីរ ប៉ុន្តែ​យើង​រក​មិន​ឃើញ”។

លទ្ធផលនេះបានធ្វើឱ្យក្រុមរបស់លោក Arteta នាំមុខ២ពិន្ទុប៉ុណ្ណោះលើក្រុមលេខ២ Manchester City ដែលជាហានិភ័យរបស់ក្រុមកាំភ្លើងធំក្នុងប្រជែងកំពូលតារាងខណៈដែល Southampton ស្ថិតនៅលេខ១៥ដែលមានបីពិន្ទុដាច់ពីតំបន់កាត់ចោល ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖