ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃចន្ទទី២៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ និងមេដាយ ដល់ជ័យលាភីក្នុងការប្រកួតកីឡាវាយកូនហ្គោលមិត្តភាពកម្ពុជា-ថៃលើកទី២ ប្រចាំឆ្នាំ២០២២ Cambodian-Thai Traditional Golf Tournament នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ។
សូមជម្រាបជូនថា កម្មវិធីប្រកួតវាយកូនហ្គូល មិត្តភាពកម្ពុជា- ថៃ លើកទី២ ប្រចាំឆ្នាំ២០២២ (Cambodian-Thai Traditional Golf Tournament) បានប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ នៅទីលានវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិតនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល។ កម្មវិធីប្រកួតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីក្រុមកីឡាករកម្ពុជា និងថៃ ជាច្រេីនរូបផងដែរ។
នៅមុនការប្រកួតចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាការរៀបចំការប្រកួតនេះ គឺក្នុងគោលបំណងបង្កើនចំណងមិត្តភាព សាមគ្គីភាព និងសុខភាព រវាងថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំថៃ ក្រោយពីពិធីប្រកួតពេញមួយថ្ងៃ ជាលទ្ធផលក្រុមកីឡាករកម្ពុជាទទួលជ័យលាភីលេខមួយសម្រាប់ការប្រកួតនេះ។ នៅល្ងាចថ្ងៃដដែល ក្រោយបញ្ចប់ការប្រកួត ក្រុមការងារក៏បានរៀបចំពិធីប្រគល់ពានរង្វាន់ និងមេដាយ ជូនដល់ជ័យលាភី ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការរៀបចំពិសារអាហារពេលល្ងាចរួមគ្នាផងដែរ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ។
លទ្ធផលនៃការប្រកួត៖
1- ពានក្រុមតំណាងប្រទេស ក្រុមកម្ពុជាទទួលបានជ័យលាភីលេខ១ ( TEAM WINNER CAMBODIA TEAM )
2- ពានថ្នាក់ដឹកនាំ VIP Team Winner
VIP winner
NARUEDOL YEEGEEN
SARAWUT SRICHAI
BOONCHU SATIENCHOK
Runner Up Winner
WENSHENG RI(LI)
CHAROENCHAI MONGKOLCHAROENCHOT
PIENSAK SOMBATTONG
3- ពានឯកត្តនាម
GROSS SCORE WINNER
OKNHA. LY HONG៕
ដោយ៖ សហការី