ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត!
១.ខ្ញុំព្រះករុណា ខ្ញុំ ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព និងព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបុគ្គលិក និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមប្រកាស ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ « ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរ បំផុតចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ ជនក្បត់ជាតិតជំនាន់រូបនេះ បានហៅព្រះនាមព្រះមហាក្សត្រជាទីគោរពសក្ការៈចំៗឈ្មោះយ៉ាងដាច់សាច់ និងបាននិយាយពេញៗមាត់ថា «ស្ដេចស្រុកខ្មែរគ្មានមនសិការជាតិសូម្បីតែបន្តិច»។
ទណ្ឌិតក្បត់ជាតិរូបនេះថែមទាំងបានចោទប្រកាន់ព្រះមហាក្សត្រ ថា ជាជនក្បត់ជាតិ ដែលបានឡាយ ព្រះហស្តលេខាកាត់ទឹកដីឲ្យបរទេសថែមទៀតផង។
២. ក្នុងនាមប្រជាពលរដ្ឋខ្មែរ ពួកយើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ចំពោះការប្រមាថម្តង ហើយម្ដងទៀតរបស់ជនក្បត់ជាតិរូបនេះទៅលើព្រះមហាក្សត្រ។
៣.យើងខ្ញុំទាំងអស់គ្នាសូមថ្កោលទោសយ៉ាងដាច់អហង្កការបំផុតចំពោះ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលថ្លើមពាសមេឃ ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃ ប្រជាជាតិខ្មែរ។
៤. ការប្រមាថដោយចោទប្រកាន់ អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែល មិនអាចអត់ឱនឱ្យបានជាដាច់ខាត។
៥. យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ជាទី បំផុតទៅលើជនក្បត់ជាតិ ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែក គាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ។
៦.យើងខ្ញុំជាប្រជារាស្ត្រខ្មែរ សូមប្រកាសជាឱឡារិក គាំទ្រគោរព និងដង្ហែតាមអង្គព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តន៍ ពីព្រោះព្រះអង្គ គឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ។
៧. យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជន ក្បត់ជាតិ៣ជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ៕
ដោយ : សុខ ខេមរា