ព័ត៌មានទាន់ហេតុការណ៍៖

អាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន របស់បញ្ជាការដ្ឋានកាំភ្លេីងធំកងទ័ពជេីងគោក

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ឯក​ ពៅ​ សុខា មេបញ្ជាការរងកងទ័ពជេីងគោក និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានកាំភ្លេីងធំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានបើកចែកអាវរងា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនយោធិនគ្រប់បណ្តាវរសេនាតូចចំណុះ​ បញ្ជាការដ្ឋានកាំភ្លេីងធំ ។ 

លោកមេបញ្ជាការ មេបញ្ជាការរង នាយ-ពលទាហាន ទូទាំងបញ្ជាការដ្ឋានកាំភ្លេីងធំ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅកងកម្លាំងប្រដាប់អាវុធ​ គ្រប់ប្រភេទ ដោយបានផ្តល់អាវរងានៅរដូវរងា និងបានដោះស្រាយបញ្ហាប្រឈមនានាជូនកងទ័ពគ្រប់កាល:ទេស:។

សូមជម្រាបជូនថា​ កាលពី​យប់ថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចាត់តាំង លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង ដឹកនាំកម្លាំងទីបញ្ជាការ ចូលរួមសហការទម្លាក់ និងរៀបចំស្រូវពូជដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាពេលខាងមុខ ។

លោកមេបញ្ជាការ បានបញ្ជាក់ថា ស្រូវពូជដែលបានទំលាក់នាពលនេះមានចំនួន៣៤៦តោន សម្រាប់ចែកជូនប្រជាពលរដ្ឋគ្រប់បណ្ដាស្រុក ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងទៅនេះ៕

ដោយ​៖សហការី​


ចែករំលែក៖