ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន នាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច អគ្គបញ្ជាការដ្ឋាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី

ចែករំលែក៖

ភ្នំពេញ ៖ សូមប្រឆាំងដាច់ខាតនិងថ្កោលទោសដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលបាន  ផ្សាយនូវគ្លីបវីដេអូនាពេលថ្មីៗនេះ  បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត    ចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ ថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ»។ 

នាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច  អគ្គបញ្ជាការដ្ឋាន   សូមប្រកាសជាឱឡារិក គោរព   និងដង្ហែតាមអង្គ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍។

យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែងនោះឡើយ៕

ដោយ : សិលា


ចែករំលែក៖