ក្រុមបិសាចក្រហម Manchester United ប្រហែលជាមិនឈ្នះការប្រកួតដំបូងរបស់ពួកគេទេ ចាប់តាំងពីមិនមានការបង្ហាញខ្លួន Cristiano Ronaldo នៅក្នុងក្រុម ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទី២២ តុលា បានទទួលទ្ធផលស្មើ ១–១ នៅទឹកដី Chelsea ហាក់ដូចជាបញ្ជាក់ពីជំនឿថា ពួកគេប្រសើរជាងដោយគ្មានតារាឆ្នើមរូបនេះ។
ទោះបីជាពួកគេត្រូវការការវាយបកនៅនាទីទី៩៤ពីCasemiro ដើម្បីជួយសង្រ្គោះបាន១ពិន្ទុក៏ដោយ ប៉ុន្តែក្រុម Man United មានភាពលេចធ្លោសម្រាប់ផ្នែកធំនៃការប្រកួត ហើយមើលទៅកាន់តែស្អិតរមួតជាងដោយគ្មានកីឡាករ Ronaldo ដោយការលេងត្រូវចង្វាក់គ្នាផងដែរ។
Ronaldo ដែលត្រូវបានបញ្ជាឱ្យហ្វឹកហាត់តែម្នាក់ឯងដោយគ្រូបង្វឹក Erik ten Hag ចាប់តាំងពីចាកចេញមុនការប្រកួតពីការឈ្នះ ២–០ លើក្រុម Tottenham Hotspur កាលពីដើមមកនោះ បានចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ២ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ គឺការចាញ់ Brentford ៤–០ និងស្មើ ០–០ ជាមួយ Newcastle United។
ក្នុងការទទួលជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ Man Utd ក្នុងរដូវកាលនេះទល់នឹងក្រុមធំៗដូចជា Liverpool, Arsenal និង Tottenhamកីឡាករវ័យ៣៧ឆ្នាំរូបនេះបានលេងសរុប៣៦នាទីប៉ុណ្ណោះ។
ការសម្រេចចិត្តតែមួយគត់របស់គាត់បានកើតឡើងនៅពេលដែលគាត់បានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ ២–១ នៅលើទឹកដីក្រុម Everton បន្ទាប់ពីលោក Ten Hag ត្រូវបានដាក់គាត់នៅពេលដែលខ្សែប្រយុទ្ធAnthony Martial បានរងរបួស និងជាគ្រាប់ទី៧០០របស់គាត់នៅក្នុងបាល់ទាត់ក្លិប។
ទោះជាយ៉ាងនេះក្តី ពេលវេលាដ៏អស្ចារ្យរបស់ Ronaldo កាន់តែកម្រមាន។ សូម្បីតែនៅក្នុង Europa League ជាកន្លែងដែលគាត់បានចាប់ផ្តើមការប្រកួតទាំង៤ទល់នឹងគូប្រកួតដែលមានកម្រិតមធ្យមដូចជាក្រុម Sheriff Tiraspol និង Omonia Nicosia គាត់ស៊ុតបានតែ១គ្រាប់គត់ ហើយនោះគឺជាការពិន័យបាល់ប៉េណាល់ទី។
Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man Utd កាលពីរដូវកាលមុន ជាមួយនឹងគ្រាប់បាល់១៨គ្រាប់ក្នុងចំណោម៥៧គ្រាប់ក្នុង Premier League របស់ក្រុម បន្ទាប់ពីត្រឡប់ទៅ Old Trafford ចំពេលមានអ្នកគាំទ្រយ៉ាងច្រើន ក្នុងរយៈពេល១២ឆ្នាំបន្ទាប់ពីការឈ្នះពានរង្វាន់របស់គាត់ជាមួយក្លិប។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិបក៏បានរងបរាជ័យជាបន្តបន្ទាប់ដូចជាចាញ់ ៥–០ នៅផ្ទះ Liverpool និង ៤–១ លើក្រុម Watford និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)