ខេត្តកោះកុង ៖ បុរសម្នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញពីបទឆបោក។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកអង្គារទី២៥ ខែតុលា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ជនជាប់ចោទមានឈ្មោះ ឌឿន សាវឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ បច្ចុប្បន្នស្ថិតនៅផ្លូវលំភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខ័ណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនពីបទ ៖ ឆបោកតាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។ មុខសញ្ញាសង្ស័យខាងលេី រកឃើញនៅចំណុចភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោកឧត្តមសេនីយ៌ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៤ ខែតុលាម្សិលមិញនេះ។
បច្ចុប្បន្ន ជនជាប់ចោទ បានប្រគល់ទៅកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖សហការី