ខេត្តស្វាយរៀង ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ បានចុះប្រតិបត្តិការឃាត់ខ្លួនមនុស្ស៧នាក់យកមកអប់រំក្នុងករណីឆក់ត្រីខុសច្បាប់នៅស្រុកកំពង់រោទ៍។
ការចុះប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ស្ថិតនៅភូមិព្រៃចារ ឃុំខ្សែត ស្រុកកំពង់រោទ៍។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបន្ទាប់ពីមានប្រជាពលរដ្ឋល្អបានរាយការណ៍ថា ភូមិព្រៃចារ ឃុំ ខ្សែតស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានអ្នករកស៊ី ឆក់ត្រីខុសច្បាប់។
ក្រោមការយកចិត្តទុកដាក់ពីលោក ហែម សាមុត អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍បានដាក់បញ្ជាផ្ទាល់ទៅកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត។
ការចុះប្រតិបត្តិការនេះដឹកនាំលោក ពេជ្រ ថាវី អធិការរងនគរបាលស្រុកកំពង់រោទ៍ ចុះប្រតិបត្តិការដកហូតអំភ្លឺឆក់១០គ្រឿង និងណែនាំអ្នកដែលរកស៊ីខុសច្បាប់ចំនួន៧នាក់ ដែលប្រកបមុខរបររកស៊ីឆក់ត្រីខុសច្បាប់ ។
ហើយសមត្ថកិច្ចបានចុះដល់មូលដ្ឋានភូមិព្រៃចារ ឃុំខ្សែត្រ ធ្វើការដកអំភ្លីឆក់ត្រីតាមខ្នងផ្ទះនិងធ្វើកិច្ចសន្យាអប់រំដល់អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសនេសាទឆក់ត្រីជាលទ្ធផល ដកហូតបានអំភ្លីឆក់និងធ្វើកិច្ចសន្យាអប់រំដល់អ្នកដែលធ្លាប់បានប្រព្រឹត្តបទល្មើសសរុបបានធ្វើកិច្ចសន្យាអប់រំ ១៨នាក់។
បច្ចុប្បន្ន វត្ថុទាំងអស់ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រ រង់ចាំថ្នាក់ដឹកនាំធ្វើការដុតបំផ្លាញចោលនាពេលខាងមុខ ៕
ដោយ៖ សុថាន