ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងថា៖ ពីមុន និងបច្ចុប្បន្ន រូបភាពប៉ុន្មានសន្លឹកនេះ បង្ហាញឱ្យអ្នកឃើញថា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន តែងតែនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសពេលប្រជាជនមានទុក្ខលំបាក។ សម្តេចតេជោ នៅជាមួយប្រជាជន គ្រប់យ៉ាងដើម្បីប្រជាជន!
សូមជម្រាបដែរថា បេសកកម្មសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះចែកស្រូវពូជជូនកសិកររងគ្រោះដោយទឹកជំនន់ នៅខេត្តជុំវិញបឹងទន្លេសាប ហេីយបានចូលដល់ខេត្តកំពង់ឆ្នាំង បន្ទាប់ពីប្រើពេលប្រមាណ៤ថ្ងៃ។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា៖ ដំណើរទៅលើកនេះសំខាន់ជួបនិងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ សម្ដេចតេជោ បានថ្លែងបន្តថា ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន ASEAN.G20.APEC ក្នុងខែវិច្ឆិកាខាងមុខ៕
ដោយ៖ស តារា