ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធការប្រេីប្រាស់ថ្នាំញៀនខុសច្បាប់

ចែករំលែក៖

ខេត្តតាកែវ ​៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំពាក់ព័ន្ធករណីប្រេីប្រាស់ថ្នាំញៀនខុសច្បាប់នឹងដកហូតថ្នាំញៀនមួយចំនួន។ 

ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ 

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យទី១- ឈ្មោះ ពេញ វណ្ណឌី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបានក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ ០៧ កញ្ចប់តូច និងទូរស័ព្ទ ០២គ្រឿង។

ទី២- ឈ្មោះ សឿង វិចិត្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្ត តាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់។ ដកហូតបានទូរសព្ទ័ ០១គ្រឿង។

ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោមការដឹកនាំផ្ទាល់ដោយវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ដឹកនាំដោយលោកអនុសេនីយ៍ឯក មាន វុត្ថា ឋានៈនាយប៉ុស្តិ៍ ចុះល្បាតក្នុងភូមិសាស្ត្របានប្រទះឃើញមុខសញ្ញាជួញដូរថ្នាំញៀន នៅចំណុចភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានឃាត់សួរនាំ និងឆែកឆេរឃើញក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ០៧កញ្ចប់តូច ដកហូតបាន ទូរស័ព្ទ ០៣គ្រឿងតែម្តង។ 

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖