ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុប្រកាសស្វែងរកជនសង្ស័យជាជនជាតិចិនចំនួន៦នាក់ដែលជាប់ពាក់ព័ន្ធករណីដើរអុកឡុក គំរាមកំហែងនិងប្រព្រឹត្តបទល្មើសមួយចំនួនទៀត

ចែករំលែក៖

   ខេត្តព្រះសីហនុ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្វែងរកជនសង្ស័យជាជនជាតិចិនចំនួន០៦នាក់ មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីដើរអុកឡុក គំរាមកំហែង និងប្រព្រឹត្តបទល្មើសមួយចំនួនទៀតដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាពេលកន្លងមក។ 

     សូមបញ្ជាក់ថា​ សមត្ថកិច្ចបាននិងកំពុងតាមប្រមាញ់ក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវដល់សាធារណជនទាំងអស់សូមចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងករណីប្រទះឃើញក្រុមជនសង្ស័យទាំងនេះដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។ 

     គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុនឹងរក្សាការសម្ងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន៕

ដោយ៖សហការី


ចែករំលែក៖