ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សឹលមុិញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មួយរយៈនេះបានអញ្ជើញចុះដោយផ្ទាល់ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ព្រមទាំងផ្តល់ចែកជូននូវពូជស្រូវរាប់ពាន់តោនទៀតផង។ 

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សឹលមុិញ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា, មកដល់ផ្ទះវិញបំណុលត្រូវសងមានយ៉ាងច្រើនដោយឯកសារត្រូវពិនិត្យសម្រេចនិងចុះហត្ថលេខានៅរង់ចាំ។

សម្តេចតេជោ បានបន្តថា, ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូកជាមួយនិងការចូលរួមប្រជុំG20និងការចូលរួមប្រជុំAPECត្រូវបានដោះស្រាយមួយភាគធំ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍លើកឡើងថា, ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេខ្ញុំនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរសព្វ័នៅប៉ុន្មានថ្ងៃខាងមុខនេះ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ដោយ : សុខ ខេមរា


ចែករំលែក៖