ភ្នំពេញ ៖ សម្ភារដែលជាជំនួយរបស់ភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំបានដឹកមកដល់រាជធានីភ្នំពេញនិងបានប្រគល់ជូនភាគីកម្ពុជា ។ នេះជាការបញ្ជាក់ឱ្យដឹងពី ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ថ្មីៗនេះ សម្ភារដែលជាជំនួយរបស់ភាគីចិនសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំបានដឹកមកដល់រាជធានីភ្នំពេញនិងបានប្រគល់ជូនភាគីកម្ពុជា ក្នុងនោះរួមមានរថយន្តម៉ាកHongQi សម្ភារការិយាល័យ និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដជាដើម។ នេះជាវិធានការមួយទៀតបង្ហាញពីការគាំទ្ររបស់ភាគីចិនជូនចំពោះកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា, សាធារណរដ្ឋប្រជាមានិតចិន ជាមិត្តដែកថែបរបស់កម្ពុជា នយោបាយតែមួយ ហើយមានទំនាក់ទំនងល្អបំផុតជាមួយគ្នា ៕
ដោយ : សិលា