ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្តីថ្លងការណ៍ថ្កោលទោសជនក្បត់ជាតិ៣ ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត យ៉ាងធ្ងន់ធ្ងរបំផុត
យើងខ្ញុំទាំងអស់គា្ន ជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការ ជាតិអន្តរជាតិ ព្រមទាំងមន្ត្រីការទូតទាំងអស់ដែលកំពុងបំពេញបេសកកម្មការទូតនៅបរទេស សូម ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ន ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរគ្រប់រូប ។
ទង្វើទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ អង្គ ព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ និងជាអគ្គមហារដ្ឋបុរសស្នេហាជាតិដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ គឺជាទោសពុំ អាចលើកលែងបាន និងបានរំលោភលើមាត្រាទី៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែល បានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណាមករំលោភបំពានបានឡើយ”។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគំនិតដ៏អាក្រក់ និង គ្មានសីលធម៌របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់ វិធានការតាមផ្លូវច្បាប់ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតរូបនេះ ព្រមទាំងបក្សពួក ដែលបាន ប្រមាថដ៏ធ្ងន់ធ្ងរបំផុតលើ អង្គព្រះមហាក្សត្រ ដោយមិនអាចអត់ឱនឱ្យបានជាដាច់ខាត។
ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការលប់បំបាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ទណ្ឌិតក្បត់ជាតិបី ជំនាន់ សម រង្ស៊ី ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ៕
ដោយ : សិលា