ព័ត៌មានទាន់ហេតុការណ៍៖

Raphael Varane ត្រូវ​អវត្តមាន​រហូត​ដល់ World Cup ខណៈ Cristiano Ronaldo ត្រឡប់​មក​វិញ​ក្នុង​ជំនួប Europa League

ចែករំលែក៖

ខ្សែការពារកណ្តាលរបស់បារាំង Raphael Varane នឹងអវត្តមានរហូតដល់ការប្រកួត World Cup ខណៈដែល Cristiano Ronaldo ត្រឡប់មកក្រុមវិញសម្រាប់ការប្រកួតក្របខ័ណ្ឌ Europa League របស់ក្រុមបិសាចក្រហម Manchester United ជាមួយ Sheriff Tiraspol នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ។

Varane បានរងរបួសជើងអំឡុងពេល Man Utd ស្មើ ជាមួយ Chelsea កាលពីថ្ងៃសៅរ៍ ខណៈដែល Ronaldo ត្រូវបានអវត្តមានបន្ទាប់ពីគាត់បានចាកចេញពីកីឡដ្ឋាន Old Trafford មុនពេលចប់ការប្រកួតពេញម៉ោងក្នុងការប្រកួតមុនជាមួយ Tottenham

លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម United បានបញ្ជាក់ថា “Varaneមិននៅក្នុងក្រុមទេ គាត់នឹងអវត្តមានរហូតដល់ការប្រកួត World Cup”

នៅពេលសួរថាតើ Varane នឹងមានវត្តមានសម្រាប់ការប្រកួត World Cup ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកាតានៅថ្ងៃទី២០ ខែវិច្ឆិកាឬយ៉ាងណានោះ លោក Ten Hag បាននិយាយថា “យើងត្រូវមើលពីរបៀបដែលគាត់អភិវឌ្ឍ របៀបស្តារឡើងវិញរបស់គាត់” ។

កីឡាករ​វ័យ២៩ឆ្នាំ​ដែល​ដួល​រងរបួស​ពេល​ព្យាយាម​ប្រជែង​យកបាល់ជាមួយកីឡាករ Pierre-Emerick Aubameyang ។

ចំណែក Ronaldo ត្រឡប់មកវិញសម្រាប់ការប្រកួតថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានចាកចេញពីក្រុមកាលពីថ្ងៃសៅរ៍សម្រាប់ការបដិសេធក្នុងការចូលជំនួស ហើយដើរចុះក្រោមនៅនាទីទី៨៩អំឡុងពេល Man Utd ឈ្នះ ទល់នឹង Spurs ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំ ក្រោយមកបានសុំទោសចំពោះករណីនេះដោយនិយាយថា “កំដៅនៃពេលវេលា” បានកើតឡើងចំពោះគាត់។

លោក Ten Hag បាននិយាយថា “ខ្ញុំគិតថាយើងបាននិយាយគ្រប់យ៉ាង ហើយបានឆ្លើយគ្រប់សំនួរ។ គាត់បានអវត្តមានសម្រាប់ការប្រកួតមួយ ហើយឥឡូវនេះគាត់បានត្រឡប់មកវិញហើយ”។ ទន្ទឹមនឹងនេះដែរ សមាគមបាល់ទាត់បានចោទប្រកាន់ក្លិប Man United ពីការខកខានក្នុងការគ្រប់គ្រងកីឡាកររបស់ពួកគេអំឡុងពេលប្រកួតស្មើជាមួយ Chelsea

កីឡាកររបស់ក្លិប Man United បានប្រតិកម្មយ៉ាងខឹងសម្បារចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Stuart Attwell ក្នុងការផ្តល់បាល់ពិន័យ នៅពេលដែល Scott McTominay ទាញទម្លាក់ Armando Brojaនៅក្នុងប្រអប់។

សេចក្តីថ្លែងការណ៍របស់ FA បានសរសេរថា “Manchester United FC ត្រូវបានគេចោទប្រកាន់ថាបានបរាជ័យក្នុងការធានាថា កីឡាកររបស់ខ្លួនបានធ្វើរបៀបរៀបរយក្នុងនាទីទី៨៤ វាជាលើកទីពីរហើយដែលក្លិបបានប្រឈមមុខនឹងការចោទប្រកាន់របស់ FA នៅរដូវកាលនេះ បន្ទាប់ពីកីឡាករបានឡោមព័ទ្ធអាជ្ញាកណ្តាល Craig Pawson ក្រោយពីគាត់មិនអនុញ្ញាតឱ្យគ្រាប់បាល់របស់ Ronaldo ទល់នឹង Newcastle កាលពីដើមខែនេះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖