ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិនិត្យ លើការ ប្រុងប្រៀបរៀបចំ ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus)

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃព្រហស្បតិ៍ ៣ កេីត  ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២  មានបើកកិច្ចប្រជុំពិនិត្យ លើការ ប្រុងប្រៀបរៀបចំ ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី ២១-២៣ខែ វិច្ឆិកាឆ្នាំ ២០២២ នៅខេត្ត សៀមរាប ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋ លេខាធិការប្រចាំការ ក្រសួងការពារជាតិនិងជាប្រធានកិច្ច ប្រជុំក្រុមសេនាធិការដ្ឋាន ។                          

ក្នុងនោះលោក អស់លោក ក្នុងអនុគណៈកម្មការ ទាំងអស់ បានទទួលពិនិត្យទីតាំងដែលរួមមានដូចជាៈ                          

– ការបើកបរក្បួនរថយន្ត ពីអាកាសយាន្តដ្ឋានក្រុងសៀមរាបមកកាន់ទីតាំងប្រជុំ                                                        

– ការត្រួតពិនិត្យបន្ទប់ប្រជុំ បន្ទប់សាវនាការ កន្លែងស្នាក់នៅ ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ អនុព័ន្ធយោធានៃប្រទេសដែលពាក់ព័ន្ធនៃកិច្ចប្រជុំផងដែរ ។ ជារួមក្រុមការ ងាររបស់យើង ត្រូវតែខិតខំបន្តទៀតនឹងធ្វើឲ្យបានល្អ ឥតខ្ចោះព្រោះនេះ ជាមុខមាត់របស់ប្រទេសជាតិនិយាយរួម នឹងដោយ ឡែកក្រសួងការពារជាតិ ។ ដើម្បីឲ្យកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានដំណើរការដោយរលូន សម្រេចបាននូវលទ្ធផលល្អប្រសើរ  ក្រសួងការពារជាតិបានដាក់ចេញនូវគោលការមួយចំនួនដូចខាងក្រោមៈ                                  

– ត្រូវយកចិត្តទុកដាក់ លើការរៀបចំវគ្គបុគ្គលបំប៉ន (រំលឹកមេ រៀន)និងស្វែងយល់កម្មវិធីកិច្ចប្រជុំរដ្ឋមន្ត្រីការវាជាតិអាស៊ានចង្អៀតនិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី ៩ រួមទាំងកម្មវិធីលោកជំទាវ និងរៀបចំរថយន្តជាក់ស្ដែង ។  ក្នុងនោះអនុគណៈកម្មការនីមួយៗបានពិភាក្សាគ្នាយ៉ាងផលផុសដើម្បីធានាប្រសិទ្ធភាពខ្ពស់បម្រើឲ្យកិច្ចប្រជុំADMM ២០២២ ប្រព្រឹត្តទៅដោយរលូនដូចការគ្រោងទុក ។ 

អរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! 

ដោយ : សហការី


ចែករំលែក៖