ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកកាលពីវេលា១១និង៥០នាទីយប់ ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១៥៥កែងផ្លូវលេខ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូស្គូពីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1IF 9758 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ស្លាកលេខបាត់ដំបង1AN8600 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៤៥៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូស្គូពីរងរបួសធ្ងន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វេីការសម្របសម្រួលដោយភាគីខាងម៉ូតូបង្កចេញថ្លៃព្យាបាលទៅលើភាគីខាងរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើត៕
ដោយ៖ សុខាសែនជ័យ