ខេត្តតាកែវ៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដោយទទួលបានបទបញ្ជាលោក ឧត្តមសេនីយ៍ សេង មហា មេបញ្ជាការ និងសម្របសម្រួលនីតិវិធី លោក ញ៉ា បូរី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹងនាំកម្លាំងចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនជាក់ស្ដែង នៅភូមិកណ្ដាល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
ជនសង្ស័យ មាន ឈ្មោះ ណាន ចាន់ចាវ (ចាវ) ជនជាតិខ្មែរ ភេទប្រុស អាយុ ២៥ឆ្នាំ (រក្សាទុកប្រើប្រាស់)។
ដកហូតសម្ភាររួមមាន៖
-ម្សៅក្រាមពណ៌សថ្លា០៥កញ្ចប់ ទម្ងន់ : ១២,០៨ក្រាម(ថ្លឹងទាំងសំបក)
-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១
-សម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនធំ
-ម៉ូតូ០១គ្រឿង ម៉ាកគុបជ្រុង (កញ្ចាស់) ។
បន្ទាប់មកបន្ត ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត នៅវេលាម៉ោង ១៩៖៥០នាទី ឈ្មោះ ជុំ ភារៈ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១៦ កញ្ចប់(ធំ១តូច១៥) ទម្ងន់ : ៧.៨៧ក្រាម ( ថ្លឹងទាំងសំបក់ថង់). អំពូលកែវសំរាប់សេពថ្នាំញៀនចំនួន០១ ( ខ្សៀ )និងទូរស័ព្ទចំនួន០១ គ្រឿង ( វីវ៉ូ ) ។
ក្រោយប្រតិបត្តិការខាងលើ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្ត ជំនាញកំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ