ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តកាមរីស៊េរីឆ្នាំ២០២០យ៉ាងលឿនជ្រុលទៅបុកបង្គោលភ្លើងថ្មដ៏ធំមួយដេីមបណ្ដាលឱ្យខ្ទេចរថយន្តមួយចំហៀងខាងមុខនិងអ្នកបើករងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តម៉ាក Toyota Camry ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9156 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៣៧១ពីកេីតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបុកបង្គោលភ្លេីងថ្មដ៏ធំមួយដេីម បណ្ដាលឱ្យរថយន្តខ្ទាតមកកណ្ដាលផ្លូវរងការខូចខាតពីមុខផ្នែកខាងស្ដាំយ៉ាងដំណំ និងធ្វេីឱ្យបុរសម្នាក់ដែលជាតៃកុងរថយន្តរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយមកដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិតផងដែរ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វេីការវាស់វែង និងប្រគល់រថយន្តបង្កឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ