ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើករថយន្តហាយឡេនឌ័រវ៉ាជែងបុករះម៉ូតូពីរគ្រឿងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​  បុរសជនជាតិចិនម្នាក់បេីករថយន្តក្នុងល្បឿនលឿន វ៉ាជែកបុករះម៉ូតូពីរគ្រឿងបណ្តាលឲ្យ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗនិង២នាក់ទៀតរងរបួសស្រាល។ 

ហេតុការណ៍​នេះបានកេីតឡេីកាលពីកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០២២​ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចក្រោម ស្ពានអាកាសផ្លូវល្បឿនលឿនស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ 

រថយន្តបង្កម៉ាកហាយឡេនឌ័រ​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2AN 9863 ។ ចំណែកម៉ូតូរងគ្រោះ​ ទី១​ ម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០០៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខបាត់ដំបង1C 2698 ជិះគ្នា២នាក់។ ​ ទី២ម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង1N 9980​ បេីកបរដោយបុរសម្នាក់។ 

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូពីរគ្រឿងធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីត្បូងមកជើងស្របគ្នា​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសជនជាតិចិនម្នាក់បើករថយន្តហាយឡេនឌ័រក្នុងល្បឿនលឿនវ៉ាជែងមកពីក្រោយក៏ជ្រុលទៅបុករះម៉ូតូទាំងពីរគ្រឿងធ្វេីឲ្យម៉ូតូហុងដា០១៩ខ្ទាតទៅប៉ះជាមួយនឹងបង្កាន់ដៃដែកបណ្ដាលឲ្យដាច់សរសៃជេីងរងរបួសធ្ងន់ ចំណែកម៉ូតូមួយគ្រឿងទៀតគាបជាប់និងរថយន្តអូសជាង១០ម៉ែត្រចំណែកមនុស្សខ្ទាតចេញរងរបួសស្រាល។ 

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែក រថយន្តនិងម៉ូតូរួមទាំងតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖