ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាងឡានម្នាក់ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនរេចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់បើកម៉ូតូល្បឿនលឿនក្នុងសភាពស្រវឹងបុកបង្គោលភ្លើងដួលខ្លួនឯង(បណ្តាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ)ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង នៅចំណុចផ្លូវបំបែកជាបួនផ្សារអូរច្រាលើផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះគេស្គាល់ឈ្មោះ សុឹង ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងឡាន ទីលំនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Honda Click ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ផ្លាកលេខបាត់ដំបង1AA-3686(ខូចខាតធ្ងន់)ទិសដៅពីកេីតទៅលិច។

សមត្តកិច្ចជំនាញក្រុងប៉ៃលិនបានសន្និដ្ឋាន:តាមការបញ្ជាក់ពីក្រុមគ្រួសារសពនិងញាតិមិត្តភក្ដិបានបញ្ជាក់ថាជនរងគ្រោះបានផឹកសុីតាំងពីក្បាលព្រលប់មកម្ល៉េះ។

ក្រោយពីកម្លាំងនគរបាលចរាចរណ៍ក្រុងពិនិត្យបន្តថា÷ករណីនេះបណ្តាលមកពីជនរងគ្រោះបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន បណ្ដាលឱ្យជ្រុលបុកបង្គោលភ្លេីង ហើយ ស្លាប់នៅកន្លែងកេីតហេតុតែម្ដង។

តាមការពិនិត្យ ពីជំនាញគ្រូពេទ្យឃេីញថា សព ពិតជាបានស្លាប់ពិតប្រាកដមែន នឹងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖