ព័ត៌មានទាន់ហេតុការណ៍៖

តំណាងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក (ង)

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូក (ង) មានឈ្មោះ ” បារមីព្រះថោងនាងនាគខេត្តព្រះសីហនុ ” ដែលជាទូករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការផ្តួតផ្តើមឧបត្ថម្ភគាំទ្រពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ត្រូវចូលរួមក្នុងពិធីប្រណាំងទូកប្រពៃណី ខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២៩-ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បានធ្វើការណែនាំនិងពាំនាំនូវផ្តាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដល់ក្រុមកីឡាករអ៊ុំទូកទាំងអស់ ត្រូវចូលរួមគោរពវិន័យ ច្បាប់ លក្ខន្តិក:ទូទៅរបស់គណ:កម្មការរៀបចំការប្រឡងប្រណាំងទូក មានក្រមសីលធម៌ សុជីវភាពល្អ សាមគ្គីភាពផ្ទៃក្នុងរឹងមាំជាថ្លុងតែមួយ មានស្មារតីប្រកបដោយឆន្ទះមុតមោះ ខិតខំប្រឹងប្រែងបញ្ចេញអស់សមត្ថភាពជំនាញដែលខ្លួនមាន ឈានទៅយកជ័យជម្នះក្នុងការប្រកួតប្រជែង និងទទួលបាននូវជ័យលាភី ជូនក្រុមកីឡាករ ក៏ដូចជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងប្រជាជនទាំងមូលនៃខេត្តព្រះសីហនុ។

ទន្ទឹងនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ រង ក៏បាននាំយកនូវអំណោយឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ប្រគល់ជូនដល់ប្រធានក្រុមគ្រប់គ្រងកីឡាករអុំទូក រួមមាន: គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន សម្រាប់យកទៅចាត់ចែង និងដោះស្រាយតាមតម្រូវការជាក់ស្តែងចាំបាច់ចំពោះមុខ ៕

ដោយ : សហការី


ចែករំលែក៖