ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា! នៅតែមានវត្តមានសត្វខ្លាត្រី ដែលជាប្រភេទម័សាសត្វ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រទេសកម្ពុជា​ នៅតែមានវត្តមានសត្វខ្លាត្រី ដែលជាប្រភេទម័សាសត្វនៅក្នុងប្រទេសដ៏ពិតប្រាកដ ហើយការបញ្ជាក់ពីវត្តមានរបស់វាកាលពីពេលថ្មីៗនេះបង្ហាញពីជោគជ័យមួយ នៃគោលនយោបាយកម្ពុជា​ លើបញ្ហាបរិស្ថានជាពិសេសគឺការការពារជីវចម្រុះ។

ជាក់ស្ដែង​ក្រុមមន្រ្ដីឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ​ កាលពីខែតុលានេះបានថតរូបភាពនៃប្រភេទមំសាសីមួយក្បាលក្នុងកំឡុងពេលចុះល្បាតប្រចាំខែរបស់ពួកគាត់ ដោយពួកគេបានថតរូបភាព ហើយរូបភាពនោះត្រូវបានបញ្ជាក់រួចរាល់ហើយដោយក្រុមអ្នកជំនាញ។

សូមជម្រាបថា​ សត្វខ្លាត្រីអាចមានទម្ងន់ពី ១០ ទៅ ១៥ គីឡូក្រាម ឬលើសពីនេះ ហើយមានលក្ខណៈសម្របខ្លួនខ្ពស់ទៅតាមទីជម្រកក្នុងតំបន់ព្រៃលិចទឹក ជាពិសេសស្បែកការពារទឹកពីរស្រទាប់ ដូចមានក្នុងរូបភាពនេះ។ ការបាត់បង់ទីជម្រក ការបរបាញ់ ការបំពុលជាដើម គឺជាកត្តាគំរាមកំហែងដល់ប្រភេទមំសាសីមួយនេះ ដោយកន្លងមក វាធ្លាប់បានគេថតដែរនៅខាងព្រៃលិចទឹកនៅភាគនិរតី ពោលគឺនៅតាម ព្រៃទឹកភ្លាវ នៅជាប់នឹងសមុទ្រ។ 

គួរបញ្ជាក់ថា​ ការអះអាងនេះ នេះជាកំណត់ត្រាជាក់លាក់ជាលើកទីមួយពីវត្តមានសត្វខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ក៏ដូចជានៅកម្ពុជា​ ដោយសារតែសត្វខ្លាត្រី គឺជាប្រភេទកំពុងរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យដោយចំនួនរបស់វាបាននឹងកំពុងបន្តថយចុះ៕

ដោយ​៖សហការី​


ចែករំលែក៖