ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ប្រកាស​លេខ​ទូរស័ព្ទ​ទទួល​បណ្តឹង​ និង​ជួយ​អន្តារ​គម​ន៍​ដល់​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តា​ខ្មៅ​

ចែករំលែក៖

 ខេត្ត​​កណ្តាល​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​​ នៅថ្ងៃសៅរ៍ទី​២៩​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ បានប្រកាស​លេខ​ទូរស័ព្ទ​ទទួល​បណ្តឹង​ និង​ជួយ​អន្តារ​គម​ន៍​ដល់​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តា​ខ្មៅ​។ 

សូម​គោរព​ជម្រាប​ជូន​ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ដែល​បាន​មក​ចូលរួម​ទស្សនា​កម្សាន្ដ​ ពិធី​ប្រណាំងទូក​ ង​ នៅ​មាត់ទន្លេ​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ដែល​នឹង​ប្រព្រឹត្ដ​ទៅ​ ថ្ងៃ​ទី​២៩-៣០​ ខែតុលា​ ឆ្នាំ​២០២២​ ឲ្យ​បាន​ជ្រាប​ថា​ ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ បាន​រៀបចំ​ទីបញ្ជាការ​ស្រាល​ ចំនួន​២​កន្លែង​ ចាំ​ទទួល​ពាក្យ​ពាក្យបណ្ដឹង​ ជួយ​អន្ដរាគមន៍​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ណាមួយ​ពេល​មក​ទស្សនា​កម្សាន្ដ​នេះ​ ។​

​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ បាន​រៀបចំ​ផែនការ​ការពារ​ សន្ដិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ មក​លេង​កម្សាន្ដ​ ឲ្យ​បាន​សប្បាយ​រីករាយ​ ។​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ មក​លេង​កម្សាន្ដ​ សប្បាយ​រីករាយ​ ឲ្យ​បាន​ច្រើន​កុះករ​ ។​ ទំនាក់ទំនង​លេខ​ទូរ​សព្ទ​ Tel​ ៖​ 0977780001​ ។ 

ជាមួយគ្នានោះ​ នៅរសៀលថ្ងៃដដែល​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ទស្សនាការប្រណាំទូកនៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ។​ ទន្ទឹមនោះ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋបានអញ្ជើញចូលរួមទស្សនាយ៉ាងច្រើនកុះករ ប្រកបភាពសប្បាយរីករាយផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖