ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋដែលលក់ចាបហួយមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេកស្រាប់តែឃេីញមានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋជិតខាងរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ហើយនៅវេលាម៉ោង១រំលងអធ្រាត្រអគ្គិភ័យក៏រលត់ទៅវិញ ដោយផ្ទះខាងលេីរួមទាំងសម្ភារបានរងការខូចខាតស្ទេីរតែទាំងស្រុង ប៉ុន្តែមិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ៕
ដោយ៖សុខាសែនជ័យ