ព័ត៌មានទាន់ហេតុការណ៍៖

សោកនាដកម្ម ! សប្បាយក្លាយជាទុក្ខ ខណៈមានមនុស្សជាង១៤០នាក់ស្លាប់ និង១៥០នាក់ រងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល

ចែករំលែក៖

ទីក្រុងសេអ៊ូល ៖ យ៉ាងហោចណាស់ក៏មាន មនុស្សជាង១៤០នាក់ស្លាប់ និង១៥០នាក់ រងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល ជាមួយនឹងសំឡេងទ្រហោយំ ស្រែកអោយជួយអន្តរាគមន៍ពីសាច់ញាតិ និងសមត្ថកិច្ច ក្រុមជួយសង្គ្រោះបន្ទាន់។ 

សូមបញ្ជាក់ថា, ៖ បើយោងតាមសារព័ត៌មាន ​AFP ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ គឺក្រុមមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា មនុស្សជាង១៤០នាក់ស្លាប់ និង១៥០នាក់ រងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នា អំឡុងពេលពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល ។

ហេតុការណ៍ដ៏អាក្រក់កើតឡើងប្រហែលជាម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ 

មន្ត្រីពន្លត់អគ្គិភ័យលោក Choi Seong-beom បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា «គិតត្រឹមម៉ោង៤ព្រឹកថ្ងៃនេះ មនុស្ស១៤៦ នាក់បានស្លាប់ និង១៥០នាក់បានរងរបួស»។

អំឡុងពេលពិធីបុណ្យ Halloween នៅកណ្តាលទីក្រុងសេអ៊ូល មានមនុស្សប្រមាណ ១០មុឺននាក់ បានចូលរួមទស្សនាសប្បាយ នៅកន្លែងចង្អៀតតាន់តាប់ ទើបបណ្តាលឱ្យ ណែនជាន់គ្នា ថប់ពិបាកដកដង្ហើម ក្លាយជាសោកនាដកម្ម នៅសាធារណរដ្ឋកូរ៉េ កាលពីយប់មុិញ ដែលមានសាកសព តម្រាបពេញដងផ្លូវ ៕

ដោយ៖ សិលា


ចែករំលែក៖