ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឆក់ខ្សែ.ក ផ្លាកទីន ទម្ងន់ ១ ជីកន្លះដែលកំពុងទស្សនាក្នុងកម្មវិធីប្រណាំងទូកខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២  ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាកម្លាំងចម្រុះ បង្ក្រាបករណីឆក់ ស្ថិតនៅ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បង្កដោយជនសង្ស័យ ០១នាក់ ភេទស្រី អាយុ ៣៤ឆ្នាំ បានធ្វើសកម្មភាពឆក់យកខ្សែ(ក) ០១ខ្សែរបស់ជនរងគ្រោះ ០១នាក់ ភេទស្រី អាយុ ២៣ឆ្នាំ ដែលពរកូនអាយុ ១៨ ខែ មានពាក់ខ្សែ.ក ផ្លាកទីន ទម្ងន់ ១ ជីកន្លះដែលកំពុងទស្សនាក្នុងកម្មវិធីប្រណាំងទូកខេត្តស្វាយរៀង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ 

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប្រសិនបើមានហេតុការណ៍កើតឡើងសូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតបំផុត ឬ តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង 0977780007 ៕

ដោយ ៖ សហការី


ចែករំលែក៖