ព័ត៌មានទាន់ហេតុការណ៍៖

យុវជនកាកបាទក្រហម ចុះជួយសម្រួលចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២គោលដៅ និងបានផ្សព្វផ្សាយបញ្រ្ជាបពីវិធានការបង្ការ និងការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងសហគមន៍

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់ឲ្យមន្ត្រីក្រុមប្រតិបត្តិសាខាដឹកនាំកម្លាំងទីប្រឹក្សាយុវជន និងយុវជន កក្រក នៃវិទ្យាល័យចំនួន២គឺ ៖ វិទ្យាល័យហ៊ុនសែនតាខ្មៅ និងវិទ្យាល័ហ៊ុនសែនសេរីភាព សរុបចំនួន ២៨ នាក់ ស្រី ១៧ នាក់ ចុះជួយសម្រួលចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២គោលដៅ និងបានផ្សព្វផ្សាយបញ្រ្ជាបពីវិធានការបង្ការ និងការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ និងចែកខិត្តប័ណ្ណសុវត្ថិភាពចរាចរណ៍ មានរយៈពេល ១ម៉ោង និង៣០នាទី នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ សកម្មភាពនេះ ដោយមានការចូលរួមសហការពីកម្លាំងនគរបាលចរាចរណ៍នៅប្រចាំគោលដៅផងដែរ ។

កាអនុវត្តសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងចូលរួមផ្សព្វផ្សាយដល់សាធារណជនទូទៅដែលបាននិងកំពុងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ឲ្យពួកគាត់បានយល់ដឹងកាន់តែប្រសើរឡើង អំពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសអ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវរាល់ពេលបើកបររ ត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា ស្លាកសញ្ញាជាដើម និងដើម្បីចូលរួមជួយកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងការបើកបរមិនគោរពច្បាប់ចរាចរណ៍ជាដើម ។ លទ្ធផលសម្រេចបានអ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៦៤២នាក់ ក្នុងនោះ ប្រុស ៤១១នាក់ ,ស្រី ២៣១នាក់ ,ខិត្តប័ណ្ណស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ១៨០ច្បាប់ ដល់អ្នកបើកបរទោចក្រយានយន្ត និងបានផ្សព្វផ្សាយសារសម្លេងស្តីច្បាប់ចរាចរណ៍ តាមរយៈឧគ្ឃោសនសព្ទនៅចំណុចស្តុបគោលដៅផងដែរ ៕

ដោយ : សហការី


ចែករំលែក៖