ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមទូកអុំក្នុងព្រឹត្តិការណ៍អុំទូកស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីប្រណាំងទូកនៅខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើង មានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបានឱកាសការងារយ៉ាងច្រើនកន្លែងនៅទូទាំងប្រទេស។

លោកស្រីបានបន្តទៀតថា ៖ ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិតរបស់ នាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ លោកអភិបាល នៃគណៈអភិបាលខេត្ត  លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើយ។ តាមរយៈការរៀបចំពិធីប្រណាំងទូករយៈពេលពេញមួយថ្ងៃនេះ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរណ៍បានប្រមាណជាង ១០ម៉ឺននាក់ និងបានប្រគល់ពានជូនដល់ម្ចាស់ជ័យលាភី។

ជាលទ្ធផលជ័យលាភីបានទៅលើ ៖

I.ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ

ផែនទី១

-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ រិទ្ធីសែនមានជ័យ ទូកលេខ ១៦ មកពី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

-ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ពោធិ៍ធំតេជោសនជ័យ ទូកលេខ ១៥ មកពី វត្តពោធិ៍ធំខេត្តព្រៃវែង 

-ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង ទូកលេខ១១ មកពី កងរាជអាវុធហត្ថខេត្តព្រះវិហារ 

ផែនទី២ 

-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ ទូកលេខ៣៩ មកពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ 

-ចំណាត់ថ្នាក់លេខ ២ ទូកឈ្មោះ ព្រះខ័នរាជសនជ័យ ទូកលេខ២៨ មកពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស

-ចំណាត់ថ្នាក់លេខ ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ ទូកលេខ២៦ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប 

II.ប្រភេទទូកក្ដារបីសន្លឹក

១ផ្នែកនារី

-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល ទូកលេខ៤៥ មកពី សាលាស្រុករមាសហែក

២/ផ្នែកបុរស

-ចំណាត់ថ្នាក់លេខ ១ ទូកឈ្មោះ យុវជនខេត្តបន្ទាយមានជ័យ ទូកលេខ៥០មក ខេត្តបន្ទាយមានជ័យ៕

ដោយ ៖ សហការី


ចែករំលែក៖