ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអាសូរណាស់! មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលដោយសាររអិលធ្លាក់គោយន្តពីលើភ្នំកងវ៉ា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមប្រភពព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី៣០តុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា,យ៉ាងហោចណាស់មនុស្សប្រុស-ស្រី រងរបួសត្រូវបាននាំយកទៅសង្រ្គោះបន្ទាន់ និងព្យាបាលនៅឯមន្ទីរពេទ្យ ដោយមូលហេតុគោយន្តកន្ត្រៃយ៍រអិលធ្លាក់ពីលើវត្ភភ្នំកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

តាមប្រភពបន្តថា មានមនុស្សប្រុស-ស្រីចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ហើយកំពុងសង្រ្គោះ និងព្យាបាលនៅមន្ទីរពេទ្យ ហើយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    ប្រភពពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ មានគោយន្តកន្រៃ្តយ៍១គ្រឿងដឹកមនុស្សពីក្រោយពេញចុះពីលើវត្តភ្នំកងវ៉ា ដែលមានផ្លូវចំណោត ហើយពេលនោះគោយន្តដាក់លេខមិនចូល ក៏បណ្តាលឲ្យគោយន្តរអិលចុះយ៉ាងលឿនទៅបុកនិងម៉ូតូរុឺម៉កដែលកំពុងឈប់ចាំប្រពន្ធចុះពីលើវត្ត ហើយក៏ជ្រុលធ្លាក់ទៅ ក្នុងស្រះទឹកធ្វើឲ្យមនុស្សជិះពីក្រោយគោយន្តធ្លាក់ចេញពីគោយន្តដេករណូករណែលពេញផ្លូវតែម្តង។សមត្ថកិច្ចបានយកចិត្តទុកដាក់ អន្តរាគមន៍ដឹកបញ្ជូន ជនរងគ្រោះទៅព្យាបាល ៕

ដោយ : សហការី


ចែករំលែក៖