ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តី​ប្រកាស​​ព័ត៌មានស្តីពីការ​ស្រាយ​ជ្រាវរក​ឃើញ​ផលិតផល​ឈ្មោះ​ Yong​ Liang​ (យ៉ុង លាំង)​ មានសារធាតុឱសថសម័យ Diclofenac Sodium

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តី​ប្រកាសព័ត៌មាន ស្តីពីការ​ស្រាយ​ជ្រាវរក​ឃើញ​ផលិតផល​ឈ្មោះ​ Yong​ Liang​ (យ៉ុង លាំង)​ មានសារធាតុឱសថសម័យ Diclofenac Sodium។ 

ជាក់ស្ដែង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ខាងលេីនេះ​ បានបញ្ជាក់ថា​៖​ ​ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖​ ក្រសួងសុខាភិបាលបានទទួលព្រឹត្តិប័ត្រវិភាគគុណភាពពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបញ្ជាក់ អំពីផលិតផលឈ្មោះ YONG LIANG (យ៉ុងលាំង) គ្មានលេខបច្ឆិកា និងមានសារធាតុឱសថសម័យ DICLOFENAC SODIUN ដែលសារធាតុនេះត្រូវប្រើប្រាស់ក្នុងកម្រិតច្បាស់លាស់ មានរយៈពេលកំណត់ក្នុង ការប្រើ និងមានការប្រុងប្រយ័ត្ន ហើយមានបុគ្គលមួយចំនួនមិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល ឈ្មោះ YONG LIANG (យ៉ុង លាំង) នេះឡើយ ព្រោះផលិតផលនេះអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព ធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ) និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះជាបន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់ផលិតផល ឈ្មោះ YONG LIANG (យ៉ុង លាំង) ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ សូមភ្ជាប់ជាមួយនូវរូបភាពផលិតផលឈ្មោះ YONG LIANG (យ៉ុង លាំង)៕

ដោយ​៖សហការី​


ចែករំលែក៖