ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការបង្រ្កាបជាក់ស្តែងករណី បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា, កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការបង្រ្កាបជាក់ស្តែងករណី បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មានជល់) ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់បញ្ជូនមការិយាល័យចាត់ការតាមនីតិវិធី ៖ 

១-ឈ្មោះ អ៊ាង រ័ត្ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ ជាងជួសជុលម៉ូតូស្នាក់នៅផ្ទះលេខ២៧ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

២-ឈ្មោះ សុខ ខ្ញី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

៣-ឈ្មោះ ឃុន លាភ  ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ បើកបរគ្រឿងចក្រ  ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល ។

៤-ឈ្មោះ ឈុន ម៉ុង ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

៥-ឈ្មោះ ចេង ចិត្រា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ រត់ម៉ូតូកង់បីស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ÷

-សត្វមាន់ចំនួន ០១  

-ជញ្ជីង សម្រាប់ថ្លឹងមាន់ចំនួន ០១  

-បង់រុំជើងមាន់មួយចំនួន  

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ដោយ : សហការី


ចែករំលែក៖