ព័ត៌មានទាន់ហេតុការណ៍៖

ឡេីងផ្ទះគេលួចទ្រព្យសម្បត្តិម្ចាស់មកទាន់លោតចុះមកក្រោមរបួសជេីងរត់លែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ឡេីងលេីផ្ទះប្រជាពលរដ្ឋលួចខោអាវបានមួយកំផ្លេម្ចាស់មកទាន់លោតចុះពីជាន់ទី១មកក្រោមបណ្តាលឲ្យរបួសជេីងរត់លែងរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច​ កាលពីវេលា​ម៉ោង៣និង៣០នាទីរសៀល​ ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២២​ នៅជិតផ្សារឯករាជ្យ២​ ភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យឈ្មោះ ណាក់​ ណុយ​ ភេទប្រុសអាយុ១៨ឆ្នាំ​ ស្នាក់ភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ មានស្រុកកំណេីតនៅ​ ឃុំស្រែវែល​ ស្រុកចំការលេី​ ខេត្តកំពង់ចាម។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈម្ចាស់រវល់នៅខាងក្រោមស្រាប់តែជនសង្ស័យលួចឡេីងទៅជាន់ទី១​ លួចខោអាវបន្ទាប់មកម្ចាស់ឡេីងទៅក៏ឃេីញជនសង្ស័យភ្លាមនោះជនសង្ស័យបានលោតទំលាក់ខ្លួនចុះមកក្រោមបណ្តាលឲ្យរបួសជេីងរត់លែងរួចទេីបប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗតែម្តង។ 

ក្រោយកេីតហេតុទេីបរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖