ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Pablo Mari បាន​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​ការប៉ុនប៉ងមនុស្សឃាត​នៅ​ផ្សារ​ទំនើប​

ចែករំលែក៖

ក្លិMonza បានប្រកាសកាលពីថ្ងៃអាទិត្យថា កីឡាករបាល់ទាត់នៅក្របខ័ណ្ឌ Serie A កីឡាករ Pablo Mari ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីគាត់ត្រូវបានជនសង្ស័យចាក់ក្នុងការវាយប្រហារមួយនៅក្នុងផ្សារទំនើបក្នុងប្រទេសអ៊ីតាលីកាលពីដើមសប្តាហ៍នេះ។

Mari ប្រឈមមុខនឹងការមិនបានបង្ហាញខ្លួនក្នុងការប្រកួតយ៉ាងហោចណាស់ខែបន្ទាប់ពីការវះកាត់កាលពីថ្ងៃសុក្រសម្រាប់របួសស្នាមដែការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​រង​របួស។

មន្ត្រីនៃមន្ទីរពេទ្យ Niguarda ក្នុងទីក្រុង Milan បាននិយាយថា ក្រុមគ្រូពេទ្យរបស់ខ្លួនបានពិនិត្យឡើងវិញនូវសាច់ដុំនៅក្នុងខ្លួខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញវ័យ២៩ឆ្នាំរូបនេះដែលកំពុងខ្ចីជើងនៅ Monza ពីក្លិបកាំភ្លើងធំ Arsenal ក្នុងក្របខ័ណ្ឌ Premier League

ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Pablo Mari ត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យបានត្រឡប់មកផ្ទះវិញ ហើយឥឡូវនេះចាប់ផ្តើមសម្រាកទាំងស្រុ Pablo យើងកំពុងរង់ចាំអ្នក!”

Monza បានស្នើសុំឱ្យលីកបាល់ទាត់អ៊ីតាលីពន្យារពេលការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយនឹងក្រុម Bologna នៅថ្ងៃចន្ទ ដោយនិយាយថា ក្រុមស្ថិតក្នុង “ស្ថានភាពតក់ស្លុត” ប៉ុន្តែការប្រកួតនឹងដំណើរការទៅមុខ។

បច្ចុប្បន្នក្រុម Monza ដែលជាកម្មសិទ្ធិរបស់អតីតនាយករដ្ឋមន្ត្រីលោកSilvio Berlusconi កំពុងស្ថិតនៅលេខរៀងទី១៥ក្នុងលីគកំពូលអ៊ីតាលីក្នុងចំណោមក្រុមទាំង២០

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖