ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍មន្ត្រីនគរបាលជំនាញប៉ុស្តិ៍អន្លុងរុនបានឲ្យដឹងថា÷នៅវេលាម៉ោង០៤និង០០នាទីល្ងាច ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ឋិតក្នុងបរិវេណវត្តពោធិ៍វាល ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
កុមាររងគ្រោះមានឈ្មោះ សឺន មុន្នីសុខសម្បត្តិ អាយុ ០៨ឆ្នាំ រស់នៅឃុំអន្លុងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពព័ត៌មាននៅជិតកន្លែងកើតហេតុបន្តថា÷ នៅមុនដំបូងគេឃើញក្មេងជនរងគ្រោះបានមកលេងនៅមុខកុដ្ឋរបស់ព្រះសង្ឃ និងក្បែរស្រះទឹក ភ្លាមនោះបានជ្រុះប៊ិច បន្ទាប់មកក៏ឱនរើស តែបានជ្រុលជើងច្រឡោតរអិលធ្លាក់ទឹកដែលមានជម្រៅជ្រៅក៏លង់ទឹកស្លាប់តែម្តង ទោះមានព្រះសង្ឃលោតចុះទៅជួយក៏មិនទាន់។
ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យបញ្ជាក់ថា កុមាររងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។
សមត្តកិច្ចនគរបាលជំនាញមូលដ្ឋានឃុំអន្លុងរុនបានបន្តទៀតថា÷ក្រោយពីកម្លាំងជំនាញពិនិត្យរួចសាកសពក៏បានប្រគល់ទៅឲ្យលោកយាយត្រូវជាជីដូនយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សារ៉េត