ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ អាសូរណាស់ ក្មេងប្រុសម្នាក់ រអឹលជើងលង់ទឹកបៀរមុខផ្ទះស្លាប់គ្មានអ្នកដឹង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការស្រែកទ្រហោយំពីសំណាក់ក្រុមគ្រួសារខណៈប្រទះឃើញកូនប្រុសលង់ទឹកបៀរនៅមុខផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដោយសារការធ្វេសប្រហែសរបស់ឪពុកម្ដាយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២២រស្ថិតនៅនៅភូមិវត្តចាស់ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលលង់ទឹកបៀរស្លាប់មានឈ្មោះ ហែម សុភក្រ្តា អាយុ៤ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

ប្រភពបន្តថានៅវេលាម៉ោង១១និង១៥នាទីព្រឹក សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងស្ដៅបានទទួលព័ត៌មានពីលោកមេភូមិវត្តចាស់ថាមានករណីក្មេងលង់ទឹកស្លាប់ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុនិងសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកដើម្បីស្រាវជ្រាវនិងពិនិត្យសាកសព។

បើតាមការពិនិត្យសាកសពរបស់នគរបាលផ្នែកជំនាញនិងលោកវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែករមាសហែកបានសន្និដ្ឋានថាពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែននេះគឺមកពីការធ្វេសប្រហែសរបស់ឪពុកម្ដាយ ។

ក្រោយពីធ្វើការពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖ សុថាន


ចែករំលែក៖