ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី Elon Musk ខាតបង់ប្រាក់៩ពាន់លានដុល្លារ ចាប់តាំងពីការគ្រប់គ្រងTwitter

ចែករំលែក៖

ម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla នៅតែជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយមានទ្រព្យជាង២០០ពាន់លានដុល្លារអាមេរិក។
តាមសារព័ត៌មាន Bloomberg បានប្រកាសបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក(Bloomberg Billionaire Index) ដែលបានបង្ហាញឱ្យឃើញថា មហាសេដ្ឋី Elon Musk បច្ចុប្បន្នមានទឹកប្រាក់ ២០៤ពាន់លានដុល្លារ គឺថយចុះ៩ពាន់លានដុល្លារក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ដែល មហាសេដ្ឋីរូបនេះទិញក្រុមហ៊ុន Twitter មកគ្រប់គ្រងវិញចាប់ពីថ្ងៃទី២៧ខែតុលា។ ប៉ុន្តែការខាតបង់ប្រាក់ដល់ទៅ៩ពាន់លានដុល្លារនេះមិនធ្វើឱ្យប៉ះពាល់ដល់តំណែងមហាសេដ្ឋីលំដាប់ទីមួយនៅលើពិភពលោកនោះឡើយ ដោយសារតែគម្លាតរវាងមហាសេដ្ឋីទីមួយ និងមហាសេដ្ឋីលំដាប់ទីពីរ មានប្រាក់គម្លាតពីគ្នាដល់ទៅជាង ៦០ពាន់លានដុល្លារ ។
នៅក្នុងកិច្ចព្រមព្រៀងទិញ ក្រុមហ៊ុន Twitter មានតម្លៃ៤៤ពាន់លានដុល្លារ មហាសេដ្ឋី Musk បានចំណាយប្រាក់២៥ពាន់លានដុល្លារ ។ លោក Musk បានបញ្ជាក់ថា ការទិញបណ្តាញសង្គមមួយនេះដើម្បីជួយដល់មនុស្សជាតិតែប៉ុណ្ណោះ ដោយមិនចង់ប្រើប្រាស់បណ្តាញសង្គមនោះដើម្បីរកប្រាក់ឱ្យបានច្រើននោះឡើយ។
ក្នុងបញ្ជីឈ្មោះមហាសេដ្ឋី១០រូប ដែលបណ្តាញព័ត៌មាន Bloomberg បានប្រកាសនៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៖
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Musk ខ្ពស់បំផុត គឺនៅខែវិច្ឆិកា ឆ្នាំ២០២១ ពេលនោះលោកមានទ្រព្យសម្បត្តិសរុប៣៤០ពាន់លានដុល្លារ ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla កើនឡើងខ្ពស់ ។

ប៉ុន្តែចាប់ពីពេលនោះមក ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោកបានធ្លាក់ចុះ ដោយសារតែការផ្គង់ផ្គង់រថយន្តអគ្គិសនីមិនឈានដល់កម្រិតដូចការរំពឹងទុក៕ ដោយ៖ ធីរីណា

រូប​ថត​  ៖ m.nguoiduatin.vn 


ចែករំលែក៖