ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ឧបត្ថម្ភ សម្ភារៈប្រើប្រាស់ ជូនកងពលតូចថ្មើរជើងលេខ ១២៨

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សម្ភារៈប្រើប្រាស់រួមមាន៖ ម៉ូតូចំនួ ២១គ្រឿង វិទ្យុទាក់ទងចំនួន ៤៥គ្រឿង ឈុតជាអំណោយ លោក ឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការ​រង​ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​គោក​ និងលោកស្រី ជូនកងពលតូចថ្មើរជើងលេខ ១២៨ យោធភូមិភាគទី១ តាមរយៈក្រុមការងារឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ១២៨ ។

មេបញ្ជាការ​ មេបញ្ជាការរង នាយទាហាន​ នាយទាហាន​រង​ និងពលទាហាន​ កងពលតូចថ្មើរជើងលេខ ១២៨ យោធភូមិភាគទី១ ទាំងអស់​ សូមគោរព​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ លោក ឧត្ដមសេនីយ៍​ឯក ​ហ៊ុន​ ម៉ាណែត និងលោកស្រី ដែលបានផ្ដល់អំណោយដ៍ថ្លៃថ្លា​ ជូនកងពលតូចថ្មើរជើងលេខ ១២៨ ។ ប្តេជ្ញាខិតខំបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ៕

ដោយ ៖ សហការី


ចែករំលែក៖