ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករខ្មែរលក់ដូរក្នុងផ្សាររោងក្លឿប្រទេសថៃផ្ទុះការតវ៉ាមុខកុងសុលកម្ពុជា បន្ទាប់ពីមន្ត្រីថៃមិនអនុញ្ញាតឱ្យកូនៗជាសិស្សចេញចូលមករៀន

ចែករំលែក៖

ប្រទេសថៃ៖ ក្រុមអាជីវករខ្មែរនៅក្នុងផ្សារ រោង ក្លឿ(ថៃ) នាំគ្នាតវ៉ានៅមុខកុងសុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២នេះដោយលើកឡើងថាៈ ខាងមន្ត្រីអន្តោប្រវេសន៍ថៃ ហាមឃាត់មិនឱ្យសិស្សានុសិស្សចេញទៅសាលា តម្រូវឱ្យអាណាព្យាបាលជូនចេញ ។ ធ្វើឱ្យមានការកកស្ទះ នឹងមានការខកខានសម្រាប់ការសិក្សារបស់សិស្ស ដូច្នេះអាជីវករទាំងអស់ នាំគ្នាទៅតវ៉ានៅមុខកុងសុលកម្ពុជា ប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នឹងស្នើរសុំអាជ្ញាធរជួយដោះស្រាយធ្វើការចេញចូលឱ្យបានឆាប់ៗ ដើម្បីងាយស្រួលសម្រាប់អាជីវករ នឹងសិស្សចេញចូលមករៀនក្នុងទឹកដីកម្ពុជារាល់ថ្ងៃជាធម្មតា។

 ទាក់ទិនរឿងរ៉ាវខាងលើអ្នកសារព័ត៌មានយើងមិនទាន់បានការផ្ដល់ព័ត៌មានពីមន្ត្រីកុងសុលកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយព្រោះកន្លងមកអ្នកសារព័ត៌មានយើងសុំលេខដើម្បីងាយស្រួលទំនាក់ទំនងតែខាងមន្ត្រីកុងសុលកម្ពុជាលោកមិនអនុញ្ញាតឱ្យ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖