ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលការងាររយៈពេល ០៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីលទ្ធផលការងាររយៈពេល ០៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ក្រសួងទេសចរណ៍បញ្ជាក់ថា : កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានរៀបចំ កិច្ចប្រជុំបូកសរុបការងាររយៈពេល ០៩ខែ ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងទិសដៅអនុវត្តបន្ដ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ 

តាមរយៈខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន បានវាយតម្លៃអំពីដំណើរវិជ្ជមាននៃការងើបឡើងវិញនូវភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្ដរជាតិក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ០៩ខែឆ្នាំ២០២២នេះ។ និងជាសូចនាករបញ្ជាក់បង្ហាញ អំពីភាពត្រឹមត្រូវក្នុងការខិតខំអនុវត្តរាល់ចំណុចសកម្មភាព និងយុទ្ធសាស្រ្ដទាំងឡាយ ដែលមាននៅក្នុង “ឯកសារផែនទីចង្អុលផ្លូវសម្រាប់ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩”។

ខាងក្រោមជាខ្លឹមសារទាំងស្រុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជនដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ទាំងស្រុង ៕

ដោយ : សិលា


ចែករំលែក៖