ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំឡូត​ បង្រ្កាបករ​ណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួ​ន​ជនសង្ស័យ​ម្នាក់​

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាលស្រុកសំឡូត​ ចុះបង្រ្កាបករ​ណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួ​ន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ រឹម ហឿន ភេទប្រុស អា​យុ៣៥ឆ្នាំ ស្នាក់នៅភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

របាយការណ៍ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីវេលាម៉ោង​ ៤និង៥០នាទី​រសៀល​ថ្ងៃ​ ទី០២ ខែវិច្ឆិកាម្សិលមិញនេះ​ នៅចំណុចក្រុមទី២៤ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់​ដំបង។ 

 ក្នុងកិច្ចប្រតិបត្តិការនេះ​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោក​​ឧ​ត្តមសេនីយ៍​ត្រី​ កុយ​ ហៀង​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍​ទោ​ ម៉ែន​ រីម​ អធិការនគរ​បាល​ស្រុកសំឡូត​ បានដឹ​កនាំ​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនចុះប្រតិ​បត្តិការ​បង្រ្កាបបានករណីរក្សា​ទុក​ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់​ស្ដែង និងដកហូត​វត្ថុតាងរួមមាន៖        

– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌​ សថ្លា ចំនួន ០១ថង់ ទម្ងន់០.៧៧ ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន ,សម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយចំនួន។                                                  

បច្ចុប្បន្នជនសង្ស័យខាងលើ​ និងវត្ថុតាងកម្លាំងនគរបាលស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៣​ ខែវិច្ឆិកា​នេះ​ កំពុងរៀបចំសំ​ណុំរឿង បញ្ជូនមកការិយា​ល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត​បា​ត់ដំ​បងអនុវត្តតាមច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖