ភ្នំពេញ ៖ នៅវេលាម៉ោង ១២:៣០នាទីយប់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី ០៣ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ជនសង្ស័យ០១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងដីឡូតិ៍គ្មានលេខជាប់ក្រសួងបរិស្ថាន ផ្លូវសបុិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់បានឈ្មោះ ម៉ុន សុធីវណ្ណ ហៅវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវ២១១ ភូមិបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ភ្នំពេញ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យកមាន ៖
- ក្រាមសថ្លា(សង្ស័យសារធាតុញៀន)ចំនួន២៥កញ្ចប់តូច ។
- កូនកាបូបតូចជ័រពណ៌ក្រហម ចំនួន០១ ។
- បំពង់កែវកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០៥បំពង់ ។
- ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០២កំប្លេរ ។
- ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AV-7615 ។
- ទូរស័ព្ទដៃ០១គ្រឿងម៉ាក Redmi ពណ៌ត្រួយចេក សុីមលេខ 069536573 ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង ០០:៣០នាទីកណ្តាលអធ្រាត្រឈានចូលថ្ងៃទី០៣.១១.២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានធ្វេីការល្បាតពួនស្ទាក់ទប់ស្កាត់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានពេលមកដល់ចំណុចខាងលេីក៏បានប្រទះឃេីញជនសង្ស័យឈ្មោះ ម៉ុន សុធីវណ្ឌ កំពុងសំងំប្រេីប្រាស់គ្រឿងញៀនពេលនោះកម្លាំងយេីងក៏បានចូលទៅធ្វេីការឃាត់ខ្លួនជនសង្ស័យ និងត្រួតពិនិត្យរកឃេីញក្រាមសថ្លា(សង្ស័យសារធាតុញៀន)ចំនួន២៥កញ្ចប់តូចដែលជនសង្ស័យលាក់ក្នុងកូនកាបូបពណ៌ក្រហមទុកនៅលេីក្បាលដំណេក រួមទាំងឧបករណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចកម្លាំងយេីងក៏បានធ្វេីការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដេីម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្ត ៕
ដោយ៖ ជីណា