ព័ត៌មានទាន់ហេតុការណ៍៖

“លោកតា ធន់ យ៉េង និង ពូ សេង ខេមរា ពួកគាត់ទាំង២នាក់ទទួលបានការវះកាត់ជំងឺភ្នែកឡើងបាយ”

ចែករំលែក៖

ភ្នំពេញ ៖ លោកតា ធន់ យ៉េង អាយុ ៧៦ ឆ្នាំ មានទីលំនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល  និង ពូ សេង ខេមរា អាយុ ៤២ ឆ្នាំ មានទីលំនៅក្នុងសហគមក្រីក្រ សង្កាត់ព្រៃវែង ខណ្ឌដង្កោ  រាជធានីភ្នំពេញ ពួកគាត់ទាំងពីរអ្នកមានជំងឺភ្នែកឡេីងបាយ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកធ្វើការវះកាត់បានដោយជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ ក្រោមមានការយកចិត្តទុកដាក់ និងឧបត្ថម្ភពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកស្រី ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA)   

សូមបញ្ជាក់ដែរថាពួកគាត់ទាំងពីរនាក់មកតាមរយៈបេសកកម្ម TYDA ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ និងបេសកកម្ម TYDA ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកស្រី ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA)  មិនមែនជាលើកទី១ទេ ដែលបានជួយសម្រួលលើការព្យាបាល បងប្អូនប្រជាពលរដ្ឋ គឺលោកបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ គ្រប់ទិសទី ដោយមិនប្រកាន់ នូវនិន្នាការនយោបាយណាមួយឡើយ ៕

ដោយ : សិលា


ចែករំលែក៖