ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួ​មជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ កម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ»

ចែករំលែក៖

ភ្នំពេញ ៖ មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួ​មជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ កម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ​ វេលាម៉ោង០៥ និង៣០នាទី ល្ងាច​​ នៅសួនច្បារព្រះរាជបណ្ដាំ (ខាងមុខព្រះបរមរាជវាំង)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដោយទំនាក់ទំនងជាមួយក្រុមការងារ ដើម្បីបង្កើនភាពងាយស្រួលក្នុងការសម្របសម្រួល។ 

ខាងក្រោមនេះជាសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មាន ស្ដីអំពី

កម្មវិធី “សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ»

មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) មានកិត្តិយសសូមជម្រាបជូនដល់អ្នក សារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា មូលនិធិមុទិតា និង ស.ស.យ.ក. បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំ កម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៥ និង៣០នាទី ល្ងាច នៅសួនច្បារព្រះរាជបណ្តាំ (ខាងមុខព្រះបរមរាជវាំង)។

កម្មវិធីនឹងមានការចាក់បញ្ចាំងខ្សែភាពយន្តរឿង «ឆាយាលើអង្គរ» ដែលជាស្នាព្រះហស្ដព្រះរាជនិពន្ធ របស់ ករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ » កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង រំលឹកដល់ ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្ដីកតញ្ញូកតវេទី ជូនចំពោះព្រះមហាករុណាទិគុណដ៏ធំធេងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ មូលនិធិមុទិតា និង សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមយកព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយពីព្រះរាជកម្មវិធីជូនដល់កូន ចៅ ចៅទូត និងប្រជានុរាស្ត្ររបស់ព្រះអង្គ។ ចំពោះអ្នកសារព័ត៌មានដែលមានបំណងចូលរួម សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ០៩៦ ៤៥ ៣៥ ៤៤៥ និង ០៨៦ ៨២៧៤០៤ ដើម្បីក្រុមការងាររៀបចំសម្របសម្រួល ទុកជាមុន៕

ដោយ : សិលា


ចែករំលែក៖