ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់​ ជិះ​ម៉ូតូ​កាន់​កាំបិត​តាម​ផ្លូវ​សាធារណៈ​ នៅ​ក្រុង​ខេមរភូមិន្ទ​

ចែករំលែក៖

ខេត្ត​​កោះកុង ​៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ កាលពី​វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាចូលថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់​ ជិះ​ម៉ូតូ​មាន​អាវុធ​ក្នុង​ដៃ​ និង​លាក់​អាវុធ​នៅ​តាម​ខ្លួន​ ពេល​ដែល​កងកម្លាំង​កំពុង​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ ស្ថិត​នៅ​ចំណុច​ភូមិ​៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​

បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាល​ក្រុង​ខេមរភូមិន្ទ​ បានឱ្យដឹងថា​ ជនសង្ស័យ​មានឈ្មោះ​ ១-​ណាត់​ សុខ​ណា​ (​ហៅ​ក្តាន់​)​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​នេសាទ​(​អ្នក​កាន់​អាវុធ​មុខស្រួច​)​ ទីលំនៅ​ភូមិ​៣​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ។​ ២-​ឈ្មោះ​ សួរ​ គី​រី​ន​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ (​មានកាំបិត​បុ័ងតោ​ជាប់​ខ្លួន​)​ ទីលំនៅ​ភូមិ​២​ ឃុំ​ប៉ាក់​ខ្ល​ង​ស្រុក​មណ្ឌល​សីមា​ និង​៣-​ឈ្មោះ​ ពាន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ទីលំនៅ​ភូមិ​២​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ។​

ប្រភពដដែលបន្តថា​ មុនពេលឃាត់ខ្លួន​ក្រុមអ្នកលេងកាំបិតហោះ​ខាងលេីនេះ​ កម្លាំងជំនាញ​​បា​នជិះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ ដេីម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ លុះមកដល់ចំណុចប្រទះឃេីញមានកាន់អាវុធក្នុងដៃ​ ក៏ចាប់ឃាត់ខ្លួន​ និងដកហូត​វត្ថុ​តាង​រួមមាន​ ម៉ូតូ​ ១​ គ្រឿង​ ;​ កាំបិត​បុ័ងតោ​១​ និង​កូនកាំបិត​ចុង​ស្រួច​០១​ដើម​។​

​បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ដោយ​៖សហការី​


ចែករំលែក៖