ព័ត៌មានទាន់ហេតុការណ៍៖

អាណោចអាធ័មណាស់!! រថយន្តទំនេីប​ ALPHARD បេីកបុកម៉ូតូសណ្ដោងរុឺម៉ក​ នៅមុខមណ្ឌលសុខភាព​ ព្រែកឯង​ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង​ បន្ទាប់ពីបេីករុឺម៉កសណ្ដោងតាមដងផ្លូវ​ ត្រូវរថយន្តទំនេីបម៉ាក​ ALPHARD​ បេីកបរដោយបុរសជាជនជាតិចិន​ មកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ដោយធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអ្នកដំណេីរកាលពីវេលាម៉ោង១០​ និង១០នាទីយប់​ ថ្ងៃទីព្រហស្បតិ៍​ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅចំណុចមុខមណ្ឌលសុខភាព​ ព្រែកឯង​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

      សមត្ថកិច្ចបានឲ្យដឹងថា​ សព​ជន​រងគ្រោះ​មាន​ឈ្មោះ​ សួរ​ សុខុន​  ភេទប្រុស​ អាយុ​ ៤៨ឆ្នាំ​ មុខរបរ​ រត់​រុឺម៉កសណ្ដោង​ ស្នាក់នៅ​ភូមិ​កោះ​ប្រាក់​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញបុរសរងគ្រោះបេីករុឺម៉កសណ្ដោង​ ពណ៌ត្រួយចេក​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនល្មម​ ខណៈពេលនោះក៏មានរថយន្តស៊េរីទំនេីបម៉ាក​ Toyota ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BB-8289 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ និងបុរសម្នាក់ទៀតជាជនជាតិដូចគ្នារួមដំណេីរជាមួយ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ទិសដៅស្របគ្នា​និងរុឺម៉កសណ្ដោងក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានបុករុឺម៉កសណ្ដោងពីក្រោយពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់រុឺម៉កសណ្ដោងខ្ទាតមកចញ្ចេីមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែង​ ។ រីឯរុឺម៉កសណ្ដោង​ និងរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំដូចគ្នា​ តែភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៏បានឃាត់តៃកុងរថយន្តបង្កយកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ព្រែកឯង​ ដេីម្បីដោះស្រាយតាមនីតិវិធី​ ។ 

      ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តបង្ក​ និងរុឺម៉កសណ្ដោងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនាពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ​ រួចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យ​តាមប្រពៃណី ៕

ដោយ​ ៖​ ភារ៉ាដង្កោ​ 


ចែករំលែក៖