ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ភេទទី៣ម្នាក់​ លួច​ម៉ូតូ​មួយគ្រឿង​បានសម្រេច​ ប៉ុន្តែ​អស់លក្ខណ៍​ប៉ះចំម៉ូតូអស់សាំង​ មានអីរត់មិនរួចជាប់ខ្នោះល្មម

ចែករំលែក៖

  ខេត្ត​បាត់ដំបង ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ស្រុក​បាណន់​ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​រណីលួចម៉ូតូ​ កាលពីថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញ​ នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ 

របាយការណ៍ដដែល​បន្តថា​ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ សំ ចាន់រ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង​ ភ្លាមនោះ​លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជឿន លាងហ៑រ ភេទប្រុស (ភេទទី៣) អាយុ ២២ឆ្នាំ ទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

យោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ សំ ចាន់រ៉ាត់​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ខ្លួន​(ជនរងគ្រោះ​) បានខ្ចីម្ចាស់ម៉ូតូរបស់ឈ្មោះ ខន ជ័យជំនះ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាឌុបកូនប្រុស អាយុ ៣ឆ្នាំ មក លេងផ្ទះឈ្មោះ ជា នៅផ្សាសំណង់កំពីងពួយ ហើយដាក់ម៉ូតូនៅលើចិញ្ចើមផ្លូវមិនបានដកសោចេញពីម៉ូតូដើរចូលទៅលេងផ្ទះឈ្មោះ ជា ប្រហែលជា២០នាទី ត្រឡប់មកម៉ូតូវិញស្រាប់តែបាត់ម៉ូតូ ក៏បានទូរស័ព្ទប្រាប់ទៅម្ចាស់ម៉ូតូនាំគ្នាជួយរកស្រាប់តែឃើញម៉ូតូរុញចោលក្រោមខ្នងទំនប់កំពីងពួយបានចំងាយប្រហែល ១,០០០ម៉ែត្រ ដោយម៉ូតូអស់សាំង ឯជនសង្ស័យបានរត់គេចខ្លួនចំងាយពីម៉ូតូប្រហែល ១០០ម៉ែត្រ ត្រូវបានកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងប្រជាការពារ ឃាត់ខ្លួនយកមកប៉ុស្តិនគរបាលរដ្ឋបាលតាគ្រាមដើម្បីសាកសួរបឋម។

ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឿន លាងហ៑រ យកមកសាកសួរ​នៅអធិការដ្ឋាននគរបាលស្រុកបាណន់ រូប​គេ​បានសារភាពថា​ បានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ សំ ចាន់រ៉ាត់ ពិតប្រាកដមែន។ សម្ភារៈដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ូតូម៉ាក វេវអាល់ហ្វា ពណ៌ខ្មៅលាយទឹកប្រាក់ C100 ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ 1N-9240 បាត់ដំបង។ 

បច្ចុប្បន្ន​ជនសង័្សយត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖