ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​យុវជនម្នាក់ រួមភេទជាមួយក្មេងស្រីអាយុ១២ឆ្នាំម្នាក់ រហូត​បានសម្រេច​

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ កាលពីរសៀល៣​ និ៣០នាទី​រសៀល​ថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញនេះ​ បានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះ មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់ពួកគាត់ នៅចំណុចគុម្ពចេក ក្រោយផ្ទះតាហួ នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ដឹកនាំ​ដោយ​លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វឿន ដាវ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង នៅចំណុចគុម្ពចេកក្រោយផ្ទះតាហួ នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ហើយបានធ្វើសកម្មភាពរួមភេទរហូតបានសម្រេច។ 

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះឈ្មោះ ផ ស ផ ន ណ ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង រហូតបានសម្រេចពិតប្រាកដមែន។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបវេល កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖